ក្រុមម៉ូណាកូបានរងបរាជ័យក្រោមថ្វីជើងក្រុម Dijon ក្នុងការប្រកួតជាលើកដំបូង របស់ពួកគេក្រោយពីបានបញ្ចប់តួនាទី លោក Thierry Henry ។អតីតខ្សែប្រយុទ្ធអន្តរជាតិបារាំង Henry ត្រូវបានក្រុម បណ្តេញចេញកាលពីថ្ងៃព្រហស្បតិ៍ក្រោយពីបានកាន់កាប់ត្រឹមតែរយៈពេល ៣ ខែនិងមានកំនត់ត្រាឈ្នះ ៥ លើកពីការប្រកួតសរុប ២០លើក ក្នុងនាមជាអ្នកចាត់ការទូទៅ។

អតីតគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ដែលធ្លាប់ដឹកនាំMonacoលើកពានLigue១កាលពីឆ្នាំ២០១៧លោកLeonardo Jardim ត្រូវបានតែងតាំងជាថ្មីម្តងទៀតកាលពីថ្ងៃសុក្រប៉ុន្តែលោកនិងត្រូវចូលមកទទួលបន្ទុកដឹកនាំក្រុមក្នុងការប្រកួតពានរង្វាន់French League Cup ជាមួយ Guingamp នាថ្ងៃអង្គារខាងមុខនេះស្របពេលបរាជ័យការប្រកួតកាលពីថ្ងៃសៅរ៏ក្រុមដឹកនាំ ដោយជំនួយការលោក Henry គឺ Franck Passi។

គ្រាប់បាល់២របស់កីឡាករ Kwon Chang-Hoonនាទីទី(២៤) និង Naim Sliti(៦៩) បានធ្វើឱ្យ Dijon ចាកចេញពីតំបន់កាត់ចោល ខណៈកីឡាករNaldoរបស់ក្រុមMonacoត្រូវអាជ្ញាកណ្តាលបណ្តេញចេញនៅនាទីទី៦០។បច្ចុប្បន្នក្រុមម៉ូណាកូស្ថិតនៅចំណាត់ថ្នាក់ទី២ បាតតារាងហើយត្រូវការបីពិន្ទុដើម្បីឈានដល់ទីសុវត្ថិភាព។

អត្ថបទ៖ Cambosport
ប្រភព៖ BBC