ទីផ្សារដោះដូរកីឡាករនៅខែមករា បានបិទក្នុងក្របខ័ណ្ឌលីកធំៗរបស់អឺរ៉ុប កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ខណៈដែលការចុះហត្ថលេខារបស់ក្លិប Newcastle ជាមួយនឹងខ្សែបម្រើ Miguel Almiron គឺជាការផ្ទេរដ៏បំផុតដែលកើតឡើងនៅថ្ងៃចុងក្រោយនៃការដោះដូរកីឡាករ ខណៈដែលក្លិបធំៗរបស់ក្របខ័ណ្ឌ Premier League ស្ទើរតែគ្មានសកម្មភាពសោះ។

ខ្សែបម្រើអន្តរជាតិប៉ារ៉ាហ្គាយ Miguel Almiron បានចូលរួមជាមួយនឹងក្លិប Newcastle ពីក្លិប Atlanta United របស់ក្របខ័ណ្ឌអាមេរិក MLS សម្រាប់តម្លៃខ្លួន២០លានផោន (ស្មើនឹង ២៦លានដុល្លារអាមេរិក) ខណៈដែលនេះគឺជាតម្លៃខ្លួនជាកំណត់ត្រារបស់ក្លិប។ កីឡាករវ័យ ២៤ឆ្នាំរូបនេះបានឲ្យដឹងថា៖ «ក្របខ័ណ្ឌលីកនេះ ពិតជាមានការប្រកួតប្រជែងខ្លាំង នេះគឺជាក្លិបប្រវត្តិសាស្ត្រមួយ ហើយលោកគ្រូបង្វឹក Rafa Benitez ផ្ទាល់គឺជាហេតុផលដ៏ចម្បងដែលខ្ញុំស្ថិតនៅទីនេះនៅពេលនេះ»។

ស្របពេលជាមួយគ្នានេះ ក្នុងចំណោមក្រុមកំពូលៗទាំង៦របស់ក្រខ័ណ្ឌ Premier League ក្លិបតែមួយដែលចូលក្នុងទីផ្សារដោះដូរកីឡាករ កាលពីថ្ងៃព្រហស្បតិ៍ គឺ Arsenal ដែលបាននាំយកខ្សែប្រើ Denis Suarez ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Barcelona។ ស្របពេលជាមួយគ្នានេះ ក្លិប Chelsea បានចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធ Gonzalo Higuain ក្នុងលក្ខខណ្ឌខ្ចីជើងបីក្លិប Juventus រួចជាស្រេច ក្រោយពីបានទិញខ្សែបម្រើអន្តរជាតិអាមេរិក Christian Pulisic ពីក្លិប Borussia Dortmund ក្នុងតម្លៃខ្លួន៥៨លានផោន ប៉ុន្តែ រូបគេត្រូវបន្តលេងជាកីឡាករបម្រុងរហូតដល់បញ្ចប់រដូវកាលនេះ៕

អត្ថបទ៖ Cambosport
ប្រភព៖ Channel News Asia