ការប្រកួតក្របខណ្ឌ La Liga អេស្បាញសប្តាហ៏ទី៣៦កីឡាករ Mariano Diaz បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ខណៈក្រុម Real Madrid បានផ្តួល Villarreal ក្នុងលទ្ធផល៣:២ ។គ្រាប់បាល់បញ្ចូលទីដំបូងគឺផ្តើមចេញពីកំហុសរបស់កីឡាករ Santi Carzola អតីតខ្សែបម្រើArsenal។ កីឡាករGerard Moreno របស់ក្រុមភ្ញៀវមានឪកាសវាយបកតាមស្មើអោយក្រុម Villareal វិញ ក្រោយពីខ្សែការពារប្រេស៊ីលCasemiroបង្កកំហុសClear បាល់មិនបានល្អ។

ខ្សែប្រយុទ្ធ Vallejo បានបន្ថែមគ្រាប់បាល់ទី២នាំមុខវិញក្រោយពីកីឡាករខ្សែការពារឆ្វេង Marcelo ស៊ុតចូលតំបន់គ្រោះថ្នាក់ អោយអ្នកចាំទីក្រុម Villareal ចាប់បាល់មិនបានល្អមុនពេលDiazបន្ថែមគ្រាប់បាល់ទី៣អោយក្រុមអធិរាជសReal Madrid។ កីឡាករក្រុម Villareal បានខិតខំព្យាយាមរកបាល់វាយបកតាមមកវិញ ប៉ុន្តែរហូតដលនាទីទី(៩០+៤)ទើប Costa បានបន្ថែមគ្រាប់បាល់១គ្រាប់ទៀតជួយអោយក្រុម Villareal តាមពីក្រោយក្នុងលទ្ធផល២:៣មុនបញ្ចប់ការប្រកួតតង់ទី២។

ក្រុម Real Madrid របស់លោក Zinedine Zidane នៅតែបន្តរក្សាចំណាត់ថ្នាក់ទី៣ ក្នុងក្របខ័ណ្ឌ La Liga ខណៈ Villarreal មាន ៥ ពិន្ទុលើសពីតំបន់កាត់ចោល។សម្រាប់ក្រុម Getafe បានផ្តួល Girona ២-០ ដើម្បីឈរនៅចំណាត់ថ្នាក់ទី៤និង បង្កើនក្តីសង្ឃឹមរបស់ពួកគេក្នុងការឈានទៅប្រកួតក្នុងក្របខ័ណ្ឌ Champions League រដូវកាលថ្មី ព្រមទាំងមានគម្លាតពិ៣ពិន្ទុពីលើក្រុម Sevilla និងមាន២ ប្រកួតនៅក្នុងដៃមុនបញ្ចប់រដូវកាល។