Aston Villa បានផ្តួលក្រុម West Bromwich Albion ដោយបាល់កាតសេចក្តី ប៉េណាល់ទីដើម្បីឈានទៅប្រកួត Play-off វគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតក្របខ័ណ្ឌ Championship ជាលើកទី២ សម្រាប់ ២រដូវកាលចុងក្រោយជាប់គ្នា ។ ក្រុមភ្ញៀវWest Brom មានឪកាសរកបានគ្រាប់បាល់១គ្រាប់នាំមុខមុននៅនាទីទី២៩ដោយកីឡាករ Craig dawson ដោយការបង្កកំហុសរបស់ខ្សែការពារក្រុមម្ចាស់ផ្ទះនិងបញ្ចប់ក្នុងលទ្ធផល៩០នាទីគឺ Westbrom ១:0 Aston Villa ។

កាតក្រហមរបស់ Dwight Gayle កាលប្រកួតជើងទី១បានបង្ហាញពីសារៈសំខាន់ធនធានពុំអាចខ្វះបាននៅឯកីឡដ្ឋាន Villa Park ស្របពេលកីឡាករ Chris Brunt ជាប្រធានក្រុម West Brom Albion ក៏បានទទួលកាតក្រហមជាលើកទី២នៅនាទីទី៨០ បានបន្សល់ទុកអោយក្រុមនៅសល់សមាជិកតែ១០នាក់ជាលើកទី២ក្នុងរវាង៤ថ្ងៃ។ ក្រោយបញ្ចប់ក្នុងលទ្ធផល ២:២ សម្រាប់ការប្រកួតទាំងពីរជើងការប្រកួតបានបន្ថែមម៉ោង១៥នាទី២ដង ប៉ុន្តែមិនមានក្រុមណាស៊ុតបញ្ចូលទីរវាងគ្នានិងគ្នាដូច្នេះអាជ្ញាកណ្តាលបានសម្រេចកាត់សេចក្តីដោយបាល់ប៉េណាំងទី៥គ្រាប់ម្នាក់។

ក្រុម West Brom មិនអាចធ្វើបានសម្រេចគ្រាប់បាល់ទាំង៥គ្រាប់នោះទេ ក្រោយពីអ្នកចាំទី Steer បានជួយសង្គ្រោះបាល់ពីសំណាក់ កីឡាករ Mason Holgate និង Ahmed Hegazi ស្របពេល Albert Adomah របស់ក្រុម Aston Villa ក៏បានខកខានក្នុងការស៊ុតបាល់ប៉េណាល់ទីដូចគ្នា។ ប៉ុន្តែសរុបបាល់កាត់សេចក្តីទាំង៥គ្រាប់គឺ Aston Villa ស៊ុតបាន៤គ្រាប់ រឺឯ West Brom ៣គ្រាប់ហើយ Aston Villa និងត្រូវជួបប្រកួតជាមួយ Leeds ឬ Derby នៅកីឡាដ្ឋាន Wembley នៅថ្ងៃទី ២៧ ឧសភា២០១៩ខាងមុខ។

Leed និង Derby បានជួបប្រកួតគ្នាម្តងរួចមកហើយនៅកីឡាដ្ឋាន Elland Road កាលពីថ្ងៃពុធហើយក្រុម Leedsបានយកឈ្នះក្នុងលទ្ធផល ១-0 កាលពីជើងទីមួយ។