ការស្នាក់នៅកីឡាដ្ឋាន Old Trafford រយៈពេលប្រាំបីឆ្នាំរបស់ម្ចាស់ជ័យលាភី World Cup ២០១០ ជាមួយក្លឹបអាចនឹងឈានដល់ទីបញ្ចប់ ខណៈដែលអ្នកចាំទី David de Gea បានប្រាប់ទៅក្លឹប Manchester United ថារូបគេនឹងមិនចុះហត្ថលេខាលើកិច្ចសន្យាថ្មីបន្តលេងអោយក្រុមទៀតឡើយ។

សុពលភាពកិច្ចសន្យាបច្ចុប្បន្នរបស់អ្នកចាំទីសញ្ជាតិអេស្ប៉ាញនឹងផុតកំណត់នៅឆ្នាំ២០២០ ហើយបន្ទាប់ពីការចរចារប្រើរយៈពេលជាច្រើនកន្លងមកអតីតអ្នកចាំទីក្រុម At.Madrid រូបនេះបានច្រានចោលសំណើចុងក្រោយរបស់ក្លឹបលើលក្ខខណ្ឌថ្មីក្រោយពីបិសាចក្រហមបរាជ័យក្នុងការផ្តល់សំណើរដល់ De Gea នៅទឹកប្រាក់ ចំនួន ៣៥០.០០០ផោនក្នុងមួយសប្តាហ៍ ប៉ុន្តែផ្ទុយទៅវិញក្លឹបជើងឯក Ligue១ បារាំង Paris Saint-Germain មានចេតនាបំពេញបំណងដល់ De Gea ជំនួសវិញ។

យោងការចុះផ្យាយរបស់គេហទំព័រ The Sun ក្លិបយក្ស បារាំងកំពុងដាក់ដេញថ្លៃយក De Gea ក្នុងតម្លៃ ៦០លានផោននៅពេលទីផ្សារដោះដូរកីឡាករនិងបើកនាពេលខាងមុខ ឬមានជម្រើស ១ទៀត គឺនិងនាំយករូបគេមករួមក្រុមដោយឥតគិតថ្លៃនៅឆ្នាំក្រោយ។

De Gea ត្រូវបានគេបោះឆ្នោតជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ក្លឹបក្នុងរយៈពេល ៤រដូវកាលកន្លងមក ប៉ុន្តែទម្រង់លេងរបស់គាត់បានធ្លាក់ចុះ នៅក្នុងដំណាក់កាលចុងក្រោយនៃយុទ្ធនាការ រដូវកាល២០១៨-២០១៩។ បញ្ហាមិនសម្រេចបន្តកិច្ចសន្យានេះវាគឺជាការប៉ះទង្គិចយ៉ាងខ្លាំងចំពោះលោក Ole Gunnar Solskjaer ដែលជាគ្រូបង្វឹករបស់ក្រុម Man Utd ដែលត្រូវមានភារកិច្ចឱ្យកសាងក្រុមឡើងវិញនោះ។ ហើយប្រសិនបើ De Gea ចាកចេញនោះជម្រើសរបស់ Solskjaer គឺមានកីឡាករអាហ្សង់ទីន Sergio Romero និង Dean Henderson ដែលកំពុងលេងខ្ចីជើងនៅក្លិប Sheffield United។

រីឯ PSG ឯណេះវិញបានត្រៀមចុះហត្ថលេខានាំយក ខ្សែបម្រើ Ander Herrera វ័យ ២៩ឆ្នាំនៅពេល កិច្ចសន្យារបស់គាត់ជាមួយក្រុម Man United អស់សុពលភាពនៅរដូវក្តៅនេះ។ ទោះបីជាយ៉ាងណាក៏ដោយ Man Utd កំពុងតែត្រៀមចុះហត្ថលេខាលើ ជាមួយកីឡាករ Daniel James ពីក្លឹប Swansea ដែលបានយល់ព្រមលើលក្ខខ័ណ្ឌផ្ទាល់ខ្លួនជាមួយក្លឹបរួចរាល់ផងដែរ។