Borussia Dortmund បានសម្រេចកិច្ចព្រមព្រៀងនាំយក Thorgan Hazard ពីក្រុម Borussia Monchengladbach ជាផ្លូវការណ៏ហើយ។ ខ្សែបម្រើ-ប្រយុទ្ធវ័យ ២៦ឆ្នាំរូបនេះគឺជាប្អូនប្រុសបង្កើតរបស់ Eden Hazard កីឡាករឆ្នើមរបស់ក្រុម Chelsea ដោយបានចុះហត្ថលេខារយៈពេល ៥ឆ្នាំក្នុងតម្លៃខ្លួន ៣០លានផោន។ ក្រុមរបស់លោក Lucien Favre បានបញ្ចប់ក្នុងនាមជាជើងឯករងក្របខ័ណ្ឌ Bundesliga ក្រោយតាមពីក្រោយពីរពិន្ទុពីក្រុមការពារតំណែងជើងឯក Bayern Munich។

Hazard ស៊ុតបញ្ចូលទីបាន ១០គ្រាប់និងបានជួយក្រុម ១២ពិន្ទុ ខណៈដែល Monchengladbach បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៥ ក្នុងលីក។ មួយវិញទៀតក្រុម Dormund ក៏បានបញ្ចប់ការចុះហត្ថលេខានាំយកខ្សែបម្រើអន្តរជាតិអាល្លឺម៉ង់លោក Julian Brandt ពីក្លិប Bayer Leverkusen ក្នុងកិច្ចសន្យារយៈពេល ៥ឆ្នាំ។ Brandt ដែលមានវ័យ ២៣ឆ្នាំបានបង្ហាញខ្លួនចំនួន ៤៣ដងឱ្យ Leverkusen កាលពីរដូវកាលមុនដោយរកបាន គ្រាប់បាល់ស៊ុតបញ្ចូលទី ១០គ្រាប់។