ក្លឹប Barcelona បានចេញសេចក្តីថ្លែងការណ៏កាលពីថ្ងៃពុធបញ្ជាក់ថាអ្នកចាំទី Marc-Andre ter Stegen នឹងខកខានការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa del Rey នៅថ្ងៃសៅរ៍នេះជាមួយក្រុម Valencia នៅកីឡាដ្ឋាន Benito Villamarín ដោយសារតែបញ្ហារបួសជង្គង់ និងកំពុងបន្តស្វែងរកការព្យាបាលរបួសនាពេលនេះ។

ព័ត៌មាននេះមិនផ្លាស់ប្តូរផែនការទេខណៈគ្រូបង្វឹកលោក Ernesdó Valverde និងដាក់អោយកីឡាករអន្តរជាតិហូឡង់ Jasper Cillessen ចូលមករ៉ាប់រងការងារនេះជំនួសសម្រាប់ការប្រកួតដ៏សំខាន់គឺ Copa Del Rey នេះ ទោះបីជារូបគេ បានខកខានការទាំងពីរជើងកំលុងពេលជ័យជម្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើក្រុម Real Madrid ដោយសារបញ្ហារបួសយ៉ាងណាក្តី។

នៅទីបំផុត Cillessen ត្រូវវិលត្រឡប់មកកាន់វគ្គផ្តាច់ព្រ័ត្រផងដែរទោះបីជាគេរំពឹងថារូបលោក នឹងចាកចេញពីក្លឹប Catalan នៅរដូវក្តៅនេះដើម្បីស្វែងរកជម្រើសអ្នកចាំទីដំបូងយ៉ាងណាក្តី។