លោក​គ្រូ សាន សៃយ៉ាន់ ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​ យ៉េន ឌីណា ​នៅ​ Super Champ ​ថា​សំណាង​ណាស់ដែល​បាន​ទទួលលទ្ធផលស្មើ ​ជាមួយកីឡាករ​ថៃ Starboy បើ​តាម​ខ្ញុំ​មើល​ថា​គេ​ឱ្យ​ចាញ់​ផង​។

កីឡាករ​កម្ពុជា ៧រូប បានចូលរួម​ប្រកួត​ក្នុង​សង្វៀន Super Champ ទល់​នឹង​កីឡាករ​ម្ចាស់ផ្ទះ​ថៃ កាលពីរាត្រីថ្ងៃទី៣០ ខែ​មិថុនា​​ ឆ្នាំ​២០២៩ ​កាលពីម្សិលម្ងៃ។ ​ជា​លទ្ធផល​ កីឡាករ​កម្ពុជា ​២​រូប​ បាន​ឈ្នះ​ការ​ប្រកួត ​២​រូប​ស្មើ ​និង​៣​រូប​ទៀត​ បាន​ចាញ់។ ​ក្នុង​នោះ គូ​ឯក យ៉េន ឌីណា ​ស្មើ​ជាមួយ​កីឡាករ​ថៃ Starboy ​។

គូ យ៉េន ឌីណា ​នេះ ​សម្រាប់​មតិ​អ្នក​មើល​ប្រដាល់​កម្ពុជា គិត​ថា​កីឡាករ​ខ្មែរ​សម​នឹង​ឈ្នះ​ជា​ជាង​ការ​ឱ្យ​ស្មើ​នេះ​របស់​អាជ្ញាកណ្ដាល​ថៃ។ ដោយ​ឡែក ​សម្រាប់​លោក​គ្រូ​ប្រដាល់ សាន សៃយ៉ាន់ ​វិញ ដែល​មាន​បទ​ពិសោធ​ច្រើន​នោះ ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ បង​ប្អូន​ទំាង​អស់​គ្នា​អត់់​យល់​កីឡា​ប្រកួត​បី​ទឹក​គេ​យក​ដើរ​ចូល​វ៉ៃ​នឹង​ប្រើ​អាវុធ​វ៉ៃ​ចេញ​ច្រើន​ យើង​ថយ​រហូត​គេ​ចាប់​វ៉ៃ​ជង្គង់​បាន​ច្រើន​ជាង​យើង ​សំណាង​គេ​អោយ​ស្មើ​ខ្ញុំ​ថា​ចាញ់​គេ​ផង​។

បើ​គេ​ស៊ី​សំណូក​ត្រង់​អាបីត​វា​មិន​បេះ​អោយ​ថៃ​អោប​វ៉ៃ​ជង្គង់​យើង ​ច្បាប់​ប្រកួត​បី​ទឹក​គេ​មិន​អោយ​អោប​ជាប់​គ្នា​យូរ​ទេ ​គេ ​ឆ្លាត​ត្រង់​នឹង​ឯង​នឹង​វា​ជួយ​កីឡា​វា​ត្រង់​នឹង​ឯង ​នេះ​ជា​វីធី​សាស្រ្ត​នៃ​ការ​ប្រកួត​របស់​គេ​ដែល​គេ​ជួយ​កីឡាករ​គេ៕
សូមរីករាយទស្សនាវិដេអូសរវាងការប្រកួតរបស់អ្នកទាំងពីរខាងក្រោមនេះ: