បន្ទាប់​ពី​បញ្ចប់​វគ្គ​ផ្ដាច់ព្រ័ត្រ​រដូវ​កាល​ទី៥​ ពាន​រង្វាន់​ TV5 ទម្ងន់៥៤​ បាន​លើ​កីឡាករ​ ខេម​ ចាន់​ រួច​មក​ ឥលូវ​សង្វៀន​មួយ​នេះ​​ បន្ត​ដំណើរ​ចូល​រដូវ​កាល​ថ្មី​របស់​ខ្លួន​លើ​ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម​វិញ​ម្ដង​ ដែល​ចាប់​ផ្ដើម​ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៣​ ខែ​កក្កដា​ ២០១៩។​

សម្រាប់​សប្ដាហ៍​ទី១​ នៃ​វគ្គ​ចម្រុះ​ចាញ់​ធ្លាក់​ទម្ងន់​ ៦០​គីឡូក្រាម​នេះ​ គឺ​មាន​២គូដូច​សព្វដង​ផង​ដែរ​ ពោល​ពួកគេ​ទាំង​៤នាក់​នេះ​នឹង​ត្រូវ​ប្រកួត​យក​អ្នក​ឈ្នះ​២នាក់​ឡើង​ទៅ​ជុំ​ទី២​បន្ត​ទៀត។​ គូ​ពាន​រង្វាន់​ទី១​ លន់​ សៀកឡេង​ ប៉ះ​ នួន​ រ៉ាថេន។​ រី​ឯ​គូ​ពាន​រង្វាន់​ទី២​ រ៉ែម​ រាជ​ ប៉ះ​ ឡូញ​ វ៉ាន់ឌី។​ បញ្ចប់​ការ​ប្រកួត​ពេញ​៣ទឹកទាំង​ពីរគូនេះ​ ​គឺ​អ្នក​ហាល​អាវ​ ឬ​អស់​ឱកាស​នោះ​មាន​ ឡូវ​ វ៉ាន់ឌី​ រួម​និង​ នួន​ រ៉ាថេន។​

លន់ សៀកឡេង ពេលឈ្នះដៃគូ

រ៉ែម​ រាជ ពេលឈ្នះដៃគូ

ចំពោះ​បេក្ខភាព​ដែល​បាន​ឡើង​ទៅ​ជុំ​ទី២​នោះ​គឺ​ លន់​ សៀកឡង​ នឹង​ត្រូវ​ប៉ះ​ រ៉ែម​ រាជ​ ហើយ​មាន​តែ​ម្នាក់​គត់​ដែល​បន្ត​ដំណើរ​ទៅ​ជុំ​បន្ទាប់​ទៀត។​ សម្រាប់​វគ្គ​ជម្រុះ​សប្ដាហ៍​ទី២​រដូវ​កាល​ទី៦​នេះ​ធ្វើ​ឡើង​រៀងរាល់​ល្ងាច​ថ្ងៃ​សៅរ៍​នៅ​សង្វៀន​ TV5​ ព្រែកកំពិស​ ខេត្ត​កណ្ដាល៕​

ប្រភពពី: Sabay