ក្លឹប Valencia បានបញ្ជាក់ពីការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Maxi Gomes កាលពីថ្ងៃអាទិត្យពីក្លឹប Celta Vigo មកកាន់ទឹកដី Mestalla ជាមួយកិច្ចសន្យាមានសុពលភាពរហូតដល់ឆ្នាំ ២០២៤ ជាមួយនឹងទឹកប្រាក់ ទិញផ្តាច់កុងត្រា១៤០ លានអឺរ៉ូ។

Gomezកីឡាករអន្តរជាតិអ៊ុយរូហ្គាយ វ័យ ២២ ឆ្នាំបានឈានដល់កិច្ចព្រមព្រៀងមួយក្រោយពីមានការចរចារគ្នារវាងក្រុមទាំងពីរខណៈកីឡាករ Santi Mina បានផ្លាស់ទៅកាន់ Celta Vigo ដែលជាផ្នែកមួយនៃការដោះដូរនេះ។

Celta ក៏នឹងទទួលបាននៅទឹកប្រាក់បន្ថែម ១៤,៥ លានអឺរ៉ូបន្ថែមទៀតផងដែរពីចំណែកនៃការលក់Gomez នាពេលអនាគត។ ក្នុងអំឡុងពេលពីររដូវកាលរបស់គាត់ជាមួយ Celta Vigo ខ្សែប្រយុទ្ធរូបនេះ រកគ្រាប់ បាល់បាន ៣០ គ្រាប់ក្នុងការបង្ហាញខ្លួន ៧៣ និង ជាដៃគូប្រកួតដ៏សំខាន់របស់ខ្សែប្រយុទ្ធអន្តរជាតិអេស្បាញ Iago Aspas ។