ប្រដាល់នៅភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែររបស់ស្ថានីយ៍ទូរទស្សន៍បាយ័ន កាលពីថ្ងៃសុក្រ សប្ដាហ៍មុនគូរមិត្តភាពជាតិរវាង អ្នកប្រដាល់ ធឹម ទាន់ បានប៉ះជាមួយនឹងកីឡាករ ភុន សោភ័ណ្ឌ ដោយបានប្រកួតគ្នាយ៉ាងស្វិតស្វាញធ្វើអោយ ធី ទាន់ យកឈ្នះលើ សោភណ្ឌ័ នៅក្នុងទឹកទី២។

គ្រាន់តែចាប់ផ្ដើមទឹកទី១ ភ្លាមកីឡាករទាំងពីរបានសម្រុកគ្នាខ្លាំងៗយកតែម្ដង ដោយមិនបានស្ទាបស្ទង់គ្នាអ្វីនោះទេ ដោយធ្វើឲ្យការប្រកួតនោះមានការចាប់អារម្មណ៍ជាខ្លាំង។ យ៉ាងណាគ្រាន់តែចូលទឹកទី២ បង្គោលខៀវ សោភ័ណ្ឌ បានវាយបង្គោលក្រហម ធឹម ទាន់ ឲ្យលោកអាជ្ញាកណ្ដាលរាប់នៅដើមទឹក ប៉ុន្តែមិនបានប៉ុន្មានផងត្រូវបង្គោលក្រហមតាមវាយឲ្យរាប់ម្ដងវិញ មុននិងបន្តវាយឲ្យបោះបង់ចោលការប្រកួតនៅក្នុងទឹកទី២នោះតែម្ដង៕

ចង់ឃើញថា ការប្រកួតនោះ មានការតស៊ូស្វិតស្វាញកម្រិតណា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង