ប្រដាល់នៅភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន កាលពីថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ កូនស្រីបង្កើតរបស់អតីតស្ដេចប្រដាល់ អេ ភូថង កីឡាការិនី អេ យ៉ានុត បានប្រកួតឈ្នះកីឡាការិនីឆ្លងដែនមកពីប្រទេសថៃ ភិតសាយហ្វា ដោយផ្ដួលកីឡាការិនីថៃ ឲ្យបោះបង់ការប្រកួតនៅក្នុងទឹកទី៥។

អេ យ៉ានុត ប្រកួតជាមួយកីឡាការិនី​​ ភិតសាយហ្វា​ ធ្វើឡើងក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម ហើយការប្រកួតទាំងស្រុងនេះកញ្ញា យ៉ានុត ហាក់មានប្រៀបជាងកីឡាការិនីថៃ សាយហ្វា ដោយបានចេញអាវុធវាយទៅលើកីឡាការិនីថៃបានច្រើន។ ខណៈការប្រកួតអូសបន្លាយរហូតដល់ទឺកទី៥ យ៉ានុត បានប្រើជង្គង់ហោះ វាយទៅលើ ​​សាយហ្វា ឲ្យបោះបង់ការប្រកួតតែម្ដង ក្រោយកញ្ញាអាជ្ញាកណ្ដាល អ៊ិន វិចិត្រ រាប់ដល់១០ មិនអាចបន្តការប្រកួតទៀតបាន។

ចង់ឃើញថា អេ យ៉ានុត ប្រើជង្គង់បានល្អយ៉ាងនោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង