ប្រដាល់នៅភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ របស់សិស្សគុនគីឡូធ្ងន់មកពីក្លិបឆ័ត្រយោង ៩១១ កីឡាករ ព្រំ សំណាង បានប្រកួតយកឈ្នះលើអ្នកប្រដាល់ជើងខ្លាំងឆ្លងដែនមកពីអាមេរិកខាងត្បូង នៃប្រទេសប្រេស៊ីល គឺកីឡាករ PEREIRA ដោយផ្ដួលឲ្យសន្លប់នៅក្នុងទឹកទី២​ នៅក្នុងស្ថានីយ៍ទូរទស្សន៍ប៉ុស្ត៍ CNC កាលពីល្ងាចថ្ងៃសៅរ៍ កន្លងទៅ។ ហំសឿង


កូនសិស្សរបស់លោកគ្រូ ហំ សឿង កីឡាករព្រំ​​​ សំណាង ទំងន់៧៥គីឡូក្រាម នឹង PEREIRA ដែលធ្លាប់ផ្តួលដៃគូរអោយសន្លប់ចំនួន៨ដង ដោយការប្រយុទ្ធគ្នានៅក្នុងទឹកទី១ មិនបានចេញអាវុធ និងក្បាច់អ្វីគួរឲ្យកត់សម្គាល់នោះទេ ប៉ុន្តែក្រោយចប់ទឺកទី១ ចូលទឹកទី២ភ្លាមជើងខ្លាំងប្រចាំកម្ពុជាយើងកីឡាករ សំណាង បានព្យាយាមសម្រុកខ្លាំងៗ ទៅលើកីឡាករ PEREIRA ដោយបានប្រើកែងគាស់វាយ​ ប្រេស៊ីល ឲ្យសន្លប់បាត់មាត់ឈឹង និងបោះបង់ចោលការប្រកួតតែម្ដង៕

ចង់ឃើញថា ព្រំ សំណាង ប្រើកែងបានល្អយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖



សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង