ប្រដាល់នៅភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែររបស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ប្អូនប្រុសរបស់ឡៅ ស៊ីណាត និងត្រូវជាបងប្រុសរបស់ឡៅ ចិត្រា រហ្សនាមនាយសង្ហារគុនខ្មែរ កីឡាករ ឡៅ ចន្រ្ទា បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ ឃុនក្រុងថេប ដោយផ្ដួលកីឡាករថៃឲ្យបោះបង់ចោលការប្រកួតនៅក្នុងទឹកទី៤។


ការប្រកួត ៣ទឹកដំបូងពោលគឺនៅក្នុងទឹកទី១ ទឹកទី២ និងទឹកទី៣ កីឡាករទាំងពីរបានសម្រុកគ្នាខ្លាំងៗ ដោយបានចេញអាវុធ និងផ្លែដូចជា កែង ជង្គង់ និងម៉ាត់ ដែលបានធ្វើឲ្យការប្រកួតជក់ចិត្ត ហើយទស្សនិកជនដែលទស្សនាផ្ទាល់ស្រែកហ៊ោរពេញស្ទូឌីយោតែម្ដង។ យ៉ាងណា ចូលមកដល់ទwកទី៤ ចន្រ្ទា បានប្រើរន្ទះជើងរបស់ខ្លួនទាត់ទៅលើដៃកីឡាករថៃរហូតធ្វើឲ្យលោកអាជ្ញាកណ្ដាលរាប់ម្ដង មុននឹងបន្តទាត់ធ្វើឲ្យកីឡាករថៃបោះបង់ចោលការប្រកួតនោះតែម្ដង។


ចង់ឃើញថា ឡៅ ចន្ទ្រា ទាត់ទៅលើកីឡាករថៃយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Credit; Khmerlaod

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង