ក្រុមអធិរាជស Real Madrid បានធ្លាក់ដល់បាតតារាងនៃពូល A បន្ទាប់ពីការបរាជ័យយ៉ាងខ្លាំង ដោយបានចាញ់ក្រុម PSG ក្នុងលទ្ធផល ៣-០។ អតីតខ្សែបម្រើស្លាបរបស់ក្រុម Real Madrid កីឡាករ Angel Di Maria បានស៊ុតបាល់បញ្ចូលទីចំនួន ២គ្រាប់នៅក្នុងតង់ទី១ មុនពេលដែលកីឡាករ Thomas Meunier បានថែមមួយគ្រាប់ទៀតនៅតង់ទី២។

ខណៈពេលក្រុម Real ក៏បានស៊ុតបញ្ជូលទីបាន ២គ្រាប់វិញផងដែរ តែត្រូវបានច្រានចោលវិញ។ ដោយសារតែហេតុនេះ វាបានធ្វើអោយពួកគេបានគ្មានកំណត់ត្រាស៊ុតចំគោលដៅក្នុងការប្រកួតក្របខ័ណ្ឌ Champions League ជាលើកដំបូង នេះបើគិតចាប់តាំងពីកម្មវិធីប្រមូលទិន្នន័យឈ្មោះ “Opta” ត្រូវបានដាក់អោយប្រើប្រាស់តាំងពីរដូវកាលឆ្នាំ ២០០៣-២០០៤ មកម្ល៉េះ។

របាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញបានអះអាងថា នេះជាលើកដំបូងនៅក្នុងការប្រកួតចំនួន ៥៧៨ លើកនៅទូទាំងការប្រកួតទាំងអស់ ដែលក្រុមយក្សអេស្បាញនេះ គ្មានកំណត់ត្រាស៊ុតចំគោលដៅក្នុងការប្រកួតមួយ។ នេះបើទោះបីជាមានការអួតអាងថាក្រុម បានត្រៀមការវាយលុក ដោយបានដាក់កីឡាករ Gareth Bale, Eden Hazard និង Karim Benzema ក៏ដោយ។ ស្ថិតិមិនគួរឱ្យជឿមួយនេះបានធ្វើឱ្យពិភពបាល់ទាត់ពិតជាមានការភ្ញាក់ផ្អាល់ខ្លាំងមែនទែន។

ហើយទោះបីជាការពិត Zidane ទើបតែបានចូលរួមជាមួយក្រុមយក្សអេស្បាញនេះម្តងទៀតកាលពីខែមីនាក៏ដោយ ក៏អ្នកគាំទ្រតាមអ៊ិនធើណេតមួយចំនួន នៅតែចង់ឱ្យក្លឹបបណ្តេញរូបគាត់ចេញពីតំណែងដ៏ដែល។

ប្រភព៖ Thesun

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង