លោកគ្រូបង្វឹក Frank Lampard អាចនឹងពិចារណា​ដាក់កីឡាករ​ N’Golo Kante ដែលទើបជាពីរបួសជា​ជម្រើស​ដំបូង​ក្នុង​ការ​ប្រកួតក្របខណ្ឌ័​ Premier League ទល់​នឹងក្រុមហង្សក្រហម​ Liverpool នាសប្ដាហ៍​នេះ។​​

ខ្សែ​ការពារ​សញ្ជាតិ​បារាំង Kante បាន​អវត្តមាន​មួយ​រយៈ​ហើយទើប​តែ​ចូល​ហ្វឹកហាត់​វិញ​នៅក្នុងសប្ដាហ៍​នេះ​ ដោយ​សារ​តែ​របួស​ប្រអប់​ជើង។ កីឡាករ Kante គឺ​ជា​អ្នក​នាំ​លេង​យ៉ាង​សំខាន់​អំឡុង​ពេលក្រុមខ្លួន​ ប៉ះ​ Liverpool កាល​នៅ​ UEFA Super Cup បើ​ទោះ​ជា​ Chelsea ចាញ់​ដោយ​បាល់​ប៉េណាល់ទី​ក៏​ដោយ។​

ក្រុម​ដែលមានរហស្សនាម​ថា​តោ​ខៀវ​ Chelsea មាន​បញ្ហា​ជាមួយ​នឹងទម្រង់​លេង​ ៣-៤-២-១ នៅ​២​ប្រកួត​ចុង​ក្រោយ​ដោយ​ឈ្នះ​លើក្រុម Wolves ព្រមទាំង​របូតអស់​២​គ្រាប់​ ហើយ​ចាញ់ក្រុម​ Valencia ១ទល់នឹង០ នៅក្នុង​ទឹកដី​នៅ​ក្របខ័ណ្ឌ Champions League កាល​ពី​ថ្ងៃ​អង្គារកន្លងទៅ៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង