អ្នកប្រដាល់គុនខ្មែរ និងគុនចម្រុះល្បីឈ្មោះនៅកម្ពុជា ចាន់ រតនា មានអារម្មណ៍ស្ដាយដែលមិនអាចចូលរួមប្រកួតលើប្រភេទកីឡា Kick Boxing តំណាងកម្ពុជាដើម្បីជួយស្វែងរកមេដាយក្នុងព្រឹត្តិការកីឡាស៊ីហ្គេមចុងឆ្នាំនេះ។
អ្នកប្រដាល់ដែលមានបទពិសោធច្រើនលើកឆាកអន្តរជាតិខាងលើនេះបានឲ្យដឹងថា បើតាមការយល់ដឹង និងបានឃើញកន្លងមកប្រភេទកីឡា Kick Boxing នេះគេឲ្យវ៉ៃដៃចេញច្រើន និងទាត់ ខណៈអាចបោះជង្គង់ពីចម្ងាយ។ រតនា ពិតជាចង់យកបទពិសោធដែលខ្លួនមានលើកឆាកអន្តរជាតិទៅប្រកួតរកមេដាយជូនកម្ពុជានោះណាស់ ប៉ុន្តែដោយសារតែកិច្ចសន្យា និងបញ្ហាផ្ទាល់ខ្លួនខ្លះៗទើបមិនអាចចូលរួមបាន។
ប៉ុន្តែអ្នកប្រដាល់រូបនេះ ក៏បានជូនពរកីឡាករជម្រើសជាតិទាំងអស់ឲ្យខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីយកដណ្ដើមមេដាយជូនជាតិ។ រំលឹកដែរថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ នៅឯប្រទេសហ្វីលីពីនលើកនេះគេមានបញ្ចូលឲ្យលេងប្រភេទកីឡា Kick Boxing ផងដែរ។ សម្រាប់កម្ពុជានឹងបញ្ចូលកីឡាករទៅលេងប្រភេទកីឡាមួយនេះផងដែរ៕
ទស្សនាវីដេអូការប្រកួតខាងក្រោមនេះ៖
Credit: Sabay អត្ថបទ៖ នួន ស៊ីណា
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង