បាល់ទាត់៖ ​កីឡាករ​យុវជន​អង់គ្លេស Callum Hudson-Odoi​ បាន​សំរេច​ក្នុង​ការ​ចុះហត្ថលេខា ​លើ​កិច្ចសន្យា​ថ្មី​ជាមួយ​ក្រុម​តោ​ខៀវ Chelsea រយៈពេល ៥​ឆ្នាំ​ដែល​នឹង​ទទួល​បាន​ថ្លៃឈ្នួល ១២​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​។

​​កិច្ចសន្យា​ថ្មី​នេះ​បាន​បញ្ចប់​រឿងរ៉ាវ​ផ្ទេរ​ចេញពី Stamford Bridge របស់​កីឡាករ​វ័យ ១៨​ឆ្នាំ​រូប​នេះ​រយៈ​ពេល​ច្រើន​ខែ បន្ទាប់ពី​គេ​បាន​ស្នើ​សុំ​ផ្ទេរ​ចេញពី​ក្លិប​កាលពី​ខែ​មករា បន្ទាប់ពី Chelsea បដិសេធ​សំណើ ៣៥លាន​ផោន​របស់ Bayern Munich​។​ ​

តែ​ក្រោយមក Chelsea បាន​ប្រកាស​តែងតាំង Frank Lampard​ ជា​អ្នក​ចាត់​ការ​​ថ្មី ដែល​បាន​ទទូច​លួងលោម​អោយ​កីឡាករ​អង់គ្លេស​រូប​នេះ ​ព្រម​រួមរស់​ជាមួយ​ក្រុម​ជើងឯក Europa League មួយ​នេះ​រយៈពេល​វែង​បន្ថែម​ទៀត​។ Hudson-Odoi​ គ្រោង​វិល​ចូល​ទីលាន​វិញ​ឆាប់ៗ​នេះ​ហើយ​ ក្រោយ​សម្រាក​ព្យាបាល​តាំងពី​ខែ​មេសា​។

​រំលឹក​ថា​ ក្រោម​ការដឹកនាំ​របស់ Maurizio Sarri​ រដូវ​កាល​មុន Odoi​ បង្ហាញខ្លួន​នៅ​បាន ២៤​ប្រកួត​ស៊ុត​បញ្ចូល​ទី ៥គ្រាប់ និង​បាន​បង្ហាញខ្លួន​ក្នុង​ក្រុម​ជំរើស​ជាតិ​អង់គ្លេស​ផង​ដែរ​។​ តាំងពី Frank Lampard​ មកដល់ Chelsea បាន​សំរេច​បន្ត​កិច្ចសន្យា​អោយ​កីឡាករ ២នាក់​ផ្សេងទៀត​ផង​ដែររួមមាន Mason Mount និង Ruben Loftus-Cheek៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

​អត្ថបទ​៖​នាង សុភា​វុ​ធ Credit: BTV