ការប្រកួត​​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជាសប្ដាហ៍​ទី​២៣ ត្រូវ​បាន​គេ​ចាត់ទុកជា​សប្ដាហ៍​គួរ​ចាប់អារម្មណ៍ ក្រោយ​មាន​ក្លឹប​ធំៗ​ជាច្រើនត្រូវ​ប្រឈម​ដាក់គ្នា​លើ​សមរភូមិ​វាលស្មៅ ពិសេស​គូប្រកួត​ធំៗ ៤​ប្រកួតដែល​គេ​រំពឹង​នឹង​ធ្វើ​ឲ្យ​កក្រើក​ទីលាន ក៏ដូចជា​ទាក់ទាញ​ការ​គាំទ្រ​ច្រើន​ពី Fan របស់​ក្លឹប​នីមួយៗ។

​សម្រាប់​កម្មវិធី​ប្រកួត​ថ្ងៃ​ទី​២១ ខែកញ្ញា​ស្អែក​នេះគឺ​មាន ៣​គូ តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ក្រុម​អង្គ​រថា​យ​ហ្គឺ​រ និង​ក្រុម​សូល​ទី​ឡូ​អង្គរ ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប​ដូចគ្នា ត្រូវ​ជួប​គ្នានៅ​កីឡដ្ឋាន​ស្វាយ​ធំ។ នេះ​គឺជា​ជំនួប​​ដ៏​ទាក់ទាញ​សម្រាប់​អ្នក​សៀមរាប ដ្បិត​ក្រុម​ទាំងពីរមាន​អ្នកគាំទ្រ​ច្រើន​រៀង​ៗ​ខ្លួន។ រីឯ​កាលពី​ជើង​ទី​១ អង្គ​រថា​យ​ហ្គឺ​របាន​យកឈ្នះ​សូល​ទី​ឡូ​អង្គរ ៣–០។ ចំណែក ២​គូ​ទៀតគឺ​ខេត្ត​កំពង់ចាមត្រូវ​ជួប​នគរបាល​ជាតិ នៅ​កីឡដ្ឋាន​ស្ដា​ត​ចាស់ និង​អគ្គិសនី​កម្ពុជាបើកទ្វារ​ផ្ទះ​ទទួល​ក្រុម​គិរីវង់។​ សម្រាប់​កម្មវិធី​ប្រកួត​ថ្ងៃ​ទី​២២ ខែ​កញ្ញា រឹង​តែ​អស្ចារ្យ​ដោយមាន ៤​ប្រកួត តែ​ក្នុង​នោះ​មាន ៣​ប្រកួតដែល​អ្នកគាំទ្រ​មិន​គួរ​មើល​រំលង គឺ​ក្រុម​បឹងកេតប៉ះ​ក្រុម​ការពារ​ជើងឯក​ណាហ្គា​វើ​ល​ដ៏​, ក្រុម​វិសាខាបើកទ្វារ​ផ្ទះ​សងសឹក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ក្រុម​ក្រសួង​ការ​ពារជាតិបើក​ទ្វារផ្ទះ​ជម្រះ​បញ្ជី​ក្រុម​ភ្នំពេញ​ក្រោ​ន។ នេះ​សុទ្ធ​តែ​ជា​ជំនួប​ធំ​ៗ​ដែល​អ្នកគាំទ្រ​ទន្ទឹង​រង់​ចាំ។

ក្រឡេក​ទៅ​មើល​លទ្ធផល​កាលពី​ជើង​ទី​១ បឹងកេត​បាន​យកឈ្នះ​ណាហ្គា​វើ​ល​ដ៏ ២–០, ព្រះខ័ន​រាជ​ស្វាយរៀង បាន​ឈ្នះ​វិសាខា ៥–៣ ហើយ​ភ្នំពេញ​ក្រោ​ន​ឈ្នះ​ក្រសួងការពារជាតិ ៣–១។​ ដូច្នេះ​ចាំ​មើល​ក្នុងចំណោម​គូ​សង​សឹក ៣​ប្រកួត​នា​ថ្ងៃអាទិត្យ​នេះ តើ​ក្រុម​ណាខ្លះអាច​រក្សា​ភាព​ខ្លាំងក្នុង​ការ​ប្រជែង​យក ៣​ពិន្ទុ ហើយ​ក្រុម​ណាខ្លះ​អាច​សម្រេច​បំណង​សងសឹកក្នុង​ជំនួប​ជើង​ទី​២ នេះ។ ចំណែក ១​ប្រកួត​ទៀតដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃអាទិត្យ​ផង​ដែរ គឺ​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទីប៉ះ​ក្រុម​អាស៊ី​អឺរ៉ុប ខណៈ​កាលពី​ជើង​ទី​១ អាស៊ី​អឺរ៉ុបបាន​យកឈ្នះ​ក្រុម​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង រ​បស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នេះ​ដោយ​លទ្ធផល ៦–១៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

Credit: BTV ​អត្ថបទ៖ លី ឈុន​ឡា