បងប្អូនដែលជាអ្នកស្នេហា និងស្រឡាញ់វិស័យគុនខ្មែរច្បាស់ជាស្គាល់ច្បាស់ហើយថាអ្នកប្រដាល់ជើងខ្លាំង កែវ រំចង់ និង វង្ស ណយ ដែលពួកគេទាំងពីរសុទ្ធសឹងតែជាកីឡាករលំដាប់ជួរមុខរបស់កម្ពុជា។

ថ្ងៃនេះខ្ញុំបាទលើកយកការប្រកួតមួយដែល កែវ រំចង់ សុំសងសឹក វង្ស ណយ បន្ទាប់ពីបានភ្លាត់ស្នៀតចាញ់ វង្ស ណយ ដោយពិន្ទុ។ ការប្រកួតនោះធ្វើឡើងនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ ក្នុងកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍បាយ័ន

នៅពេលនោះ គ្រាន់តែចាប់ផ្ដើមទឹកទី១ ភ្លាមកីឡាករទាំងពីរមិនបានបង្អង់គ្នានោះទេ ដោយបានសម្រុកគ្នាយកខ្លាំងៗតែម្ដង ដែលបានធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់ ស្រែកហ៊ោរពេញស្ទូឌីយោ។ នៅក្នុងទឹកទី១ រំចង់ បានវាយវង្ស ណយ ឲ្យបែកប៉ុន្តែក្រោយចូលទឹកទី២ អ្នកលេងក្បាច់គុនមកពីខេត្តប៉ៃលិន វង្ស ណយ បានប្រើផ្លែកែងដែលជាអាវុធមុតស្រួចរបស់ខ្លួនវាយឲ្យលោកអាជ្ញាកណ្ដាល អ៊ូ សាន រាប់ទៅលើរំចង់ ២ដង មុននឹងសម្រេចចិត្តបញ្ឈប់ការប្រកួតតែម្ដង។

ចង់ឃើញថា ការប្រកួតនោះល្អមើល និងកក្រើកយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង