អ្នក​ជំនាញ​ប្រើ​កណ្តាប់​ដៃ​ឆ្វេង រឿង សោភ័ណ្ឌ ដែលមកពីក្លិប​មកុដ​រាជសីហ៍ បាន​សារភាព និង​​ទទួល​ស្គាល់​ថាកីឡាករជើងខ្លាំង ​Guanyu Ayothaya Fight Gym របស់ប្រទេសថៃពិតជាខ្លាំងមែន ដែលការប្រកួតនេះធ្វើឡើងកាលពិថ្ងៃអាទិត្ យទី០៦ ខែតុលា ឆ្នាំ២០១៩ កន្លងទៅក្នុងកម្មវិធី Muay Thai Super Champ

កីឡាករទាំងពិរដែលមានជើងខ្លាំងប្រចាំប្រទេសកម្ពុជា សោភ័ណ្ឌ ប៉ះជាមួយនឹងថៃ Ayothaya Fight Gym បានចាប់ផ្តើមទឹកដំបូងភ្លាមធ្វើអោយកក្រើកឆាកប្រយុទ្ធនៅក្នុងសង្វៀនប្រទេសថៃ ក្នុងស្ថានីយ៍ទូរទស្សន៍ប៉ុស្ត៍លេខ៨ ដោយអ្នកទស្សនានៅទីនោះស្រែកហ៊ោរកញ្រ្ជៀវយ៉ាងខ្លាំង ដោយពួកគាត់បានវាយបុកគ្នាពេញទំហឹងដោយគ្មានញញើតគ្នានោះទេ។

ការប្រយុទ្ធគ្នាដ៏គួរអោយភ្ញាក់ផ្អើលនេះកីឡាករថៃ Ayothaya ត្រូវបានអ្នកប្រដាល់កម្ពុជាយើង រឿង សោភ័ណ្ឌ បានវាយសំរុកនឹងកែង អោយបែកឈាមខ្ចាយហូរពេញមុខនៅក្នុងទឹកទី១នេះ ប៉ុន្តែមិនធ្វើអោយដៃគូរសន្លប់នោះទេ ការប្រកួតនេះបានបន្តដល់ទឹកទី២ សោភ័ណ្ឌ ចាញ់ប្រៀបកីឡាករថៃ ដោយមានការដួលជាច្រើនដង ព្រោះត្រូវជាច្រើនដៃ​ ហើយក៏បន្តរហូតដល់ទឹកទី៣ អ្នកទាំងពិរចុះខ្សោយកំលាំងរៀងៗខ្លួន ហើយប្រយុទ្ធដល់ចប់ត្រូវលោកអជ្ញារ្យកណ្តាលសំរេចអោយថៃ ​Guanyu Ayothaya ជាអ្នកឈ្នះ រឿង សោភ័ណ្ឌ ដោយពិន្ទុ៕

ចង់ដឹងថាការប្រកួតគ្នារវាងអ្នកទាំងពិរ នេះកក្រើកសង្វៀននៅប្រទេសថៃ យ៉ាងណានោះសូមទស្សនាវិដេអូខាងក្រោមនេះ:

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង