យោងតាមតួលេខដែលបានចេញផ្សាយដោយក្រុម Barcelona បានឱ្យដឹងថា ក្លឹបនៅជំពាក់ប្រាក់ហង្សក្រហម Liverpool​ ក្នុងរង្វង់ទឹកប្រាក់ប្រមាណជិត ១០០លានអឺរ៉ូសម្រាប់ការផ្ទេរយកខ្សែបម្រើ Phlippe Coutinho។ Liverpool នៅតែជាម្ចាស់បំណុលនូវចំនួនទឹកប្រាក់ ៩៤.៦លានអឺរ៉ូសម្រាប់តម្លៃខ្លួនខ្សែបម្រើអន្តរជាតិប្រេស៊ីល Coutinho កាលពីរដូវកាល២០១៨-២០១៩។

សរុបរួមមកក្រុមម្ចាស់ជើងឯក La Liga បានជំពាក់ប្រាក់ក្លឹបដទៃទៀតសរុបមានចំនួន ២៦០,៧លានអឺរ៉ូ ខណៈហង្សក្រហម Liverpool នៅឈរលើគេក្នុងនោះជំពាក់ Bordaux ៣០,៣ លានសម្រាប់ Malcom, ២៨លានយូរ៉ូ ជាមួយ Gremio និងសម្រាប់ Arthur Melo, និង ១០,៩លានយូរ៉ូអោយទៅ Bayern Munich សម្រាប់ Arturo Vidal, ៣១,៤ លានយូរ៉ូទៅ Valencia សម្រាប់ Neto និង ៤៨,៦m ទៅ Ajax សម្រាប់ De Jong។

ផ្ទុយទៅវិញ Barcelona ក៏មានក្លឹបមួយចំនួនជំពាក់ប្រាក់ពួកគេដែលបានមកពីការលក់កីឡាករ គឺមានប្រមាណ ៧៥,៣ លានយូរ៉ូ ហើយអ្វីដែលត្រូវកត់សំគាល់នោះគឺបំណុល ២៦លានអឺរ៉ូពី Everton គឺ Yerry Mina ៩,៧លានយូរ៉ូ និង Lucas Digne ៦,៧យូរ៉ូ ព្រមទំាង Andrea Gomes ប្រមាណជា ៩,៦។

Borussia ក៏នៅជំពាក់ ១១,0១ លានយូរ៉ូ សម្រាប់ Paco Alcáce ខណៈ Valencia មិនទាន់បានបង់ប្រាក់ចំនួន ១៣.៩លានយូរ៉ុ សម្រាប់ Jasper Cillessen នៅឡើយនោះ។

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង