អតីតខ្សែបម្រើជើងចាស់ Bastian Schweinsteiger បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ បន្ទាប់ពីបរាជ័យរបស់ក្រុម Chicago Red Bull ក្នុងការឈានដល់វគ្គជម្រុះ Play off លីកកំពូលអាមេរិក MLS បាន។
កីឡាករវ័យ ៣៥ឆ្នាំរូបនេះបានបញ្ជាក់តាមរយៈបណ្តាញសង្គម Twitter ថាដល់ពេលហើយដើម្បីបញ្ចប់អាជីពជាកីឡាកររបស់ខ្លួននៅចុងបញ្ចប់នៃរដូវកាល ២០១៩ នេះហើយ។ Schweinsteiger បានចូលរួមជាមួយក្រុម Red Bull នៅឆ្នាំ ២០១៧ បន្ទាប់ពីចាកចេញពី Man.United និងបានចុះកិច្ចសន្យាបន្តលេងជាមួយក្លឹបរយៈពេលមួយឆ្នាំកាលពីខែមករា មិនអាចជួយពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់ក្រុមកំពូលលើក្រុមទាំងប្រាំបីនៃតំបន់ភាគខាងលិចបាននោះ។
កីឡាករដែលធ្លាប់ឆ្លងកាត់ការបណ្តុះប្រព័ន្ធជាមួយយុវជនក្លិប Bayern Munich ធ្លាប់ឈ្នះពាន១៨ ក្នុងអាជីពរយៈពេល ១៤ឆ្នាំ មុនពេលត្រូវបានគ្រូបង្វឹក លោក Luis Van Gall នាំយកមកកីឡាដ្ឋាន Old Trafford ពីឆ្នាំ២០១៥ ប៉ុន្តែមិនអាចជាប់ជម្រើស ១១នាក់ ដំបូងក្រោយការចូលមកដឹកនាំរបស់អតីតគ្រូបង្វឹកលោកលោក Jose Mourinho។
Schweinsteiger ធ្លាប់លេងអោយជម្រើសជាតិអាឡឺម៉ង់ ១២១ប្រកួតនិងឈ្នះព្រឹត្តការណ៏ បាល់ទាត់ពិភពលោកនៅឆ្នាំ ២០១៤ និងធ្លាប់ជាប្រធានក្រុមឥន្ទ្រីយ៏ដែករយៈពេល ២ ឆ្នាំបន្ទាប់ពីមិត្តរួមក្រុម Phlipp Lahm ចូលនិវត្តន៏ ។ ២០១៧ Schweinsteiger សម្រេចចិត្តទៅចូលរួមជាមួយក្រុម Chicago Fire ដោយគ្មានតម្លៃខ្លួន។ សរុបគេធ្លាប់បង្ហាញខ្លួនបាន១២១ប្រកួត ឲ្យអាល្លឺម៉ង់រវាង ឆ្នាំ២០០៤ ដល់ ២០១៦។ រដូវកាលដំបូងគេបានជួយក្រុមឈរលេខ៣ក្នុងលីគកំពូលរបស់អាមេរិក៕
សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង