ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ដ៏​រំជើបរំជួល​ស្វែង​រក​ម្ចាស់​ខ្សែក្រវាត់​មាស​ រជ្ជកាល​ទី​មួយ​របស់​កម្មវិធី​អធិរាជ​គុន​ខ្មែរ​ ISI PALM​ ចូល​មក​ដល់​នៅ​ថ្ងៃអាទិត្យ​ ទី១៣​ ​ខែតុលា​ នេះ​ហើយ​ លើ​សង្វៀន ​PNN ដែល​ជា​ការ​ជួប​គ្នារវាង​ជើងខ្លាំង​ ឡៅ​ ចិត្រា​ និង​អ្នក​ប្រដាល់​កំពុង​កើន​ប្រជាប្រិយភាព​ លន​ បញ្ញា។​

មុន​ឡើង​មក​កាន់​វគ្គ​ចុង​ក្រោយ​ខ្សែក្រវាត់មាស ដែល​មាន​​រង្វាន់​មហាសាល​៤០លាន​រៀល​នេះ​ ចិត្រា​ សិស្ស​គុន​ក្លឹប​កងពល​តូច​ឆត្រ​យោង​៩១១​ បាន​ផ្ដួល​ម្ចាស់​ខ្សែក្រវាត់​ប្រាក់​ទី​ពីរ​ ឡុង​ ជិន​ ខណៈ​ម្ចាស់​ខ្សែក្រវាត់​ប្រាក់​ទី៣​ លន ​បញ្ញា​ ទម្លាក់​ម្ចាស់​ខ្សែក្រវាត់​ប្រាក់​ទី៤​ សុខ សាវិន។​

ដើម្បី​ញុំាង​ឲ្យ​វគ្គ​ផ្ដាច់​ព្រ័ត្រ​កាន់​តែ​កក្រើក​ និង​សប្បាយ​ភ្នែក​សម្រាប់​អ្នកគាំទ្រ​គុន​ខ្មែរ​ ក្នុង​ថ្ងៃ​ជា​មួយ​គ្នា​ ជើង​ខ្លាំង​គីឡូ​ស្រាល​ សុខ ​រិទ្ធ​ នឹង​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ ម៉ាត់ជុរ៉ាត​ ប៉​ ផុងសាវ៉ាង​ ខណៈ​ ម៉ន​ ព្រហ្មម៉ាញ​ ជួប​ ហ្វាណាំឆ័យ​ ប៉​ មង្ឃុនសាប់។​ កុំ​ភ្លេច​តាមដាន​លើ​កញ្ចក់​ទូរទស្សន៍​ PNN,​ ផេក​ហ្វេសប៊ុក​ PNN​ Sports​ និង​ ផេក​ហ្វេសប៊ុក​ ISI​ STEEL​ នៅ​ថ្ងៃអាទិត្យ​ទី១៣​​ ខែតុលា​ ២០១៩ ចាប់​ពី​ម៉ោង​១២​ថ្ងៃ​ត្រង់​តទៅ៕

ឡៅ ចត្រ្តា និង​​​​ ការហ្វឹកហាត់បន្ថែម មុនពេលវគ្គផ្ដាច់ព្រ័ត្ររកម្ចាស់ខ្សែក្រវាត់មាស


សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖​

ប្រភពពី: Sabay

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង