http://www.ubet368.com/index.php?page=sports

កីឡាករជើងខ្លាំងចំនួន១៦នាក់ ដែលសុទ្ធតែមិនទាន់ស្គាល់ការចាញ់សោះ ក្នុងការប្រកួតវគ្គជម្រុះ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅតាមប្រភេទទម្ងន់ទាំង៨នោះ នឹងត្រូវឡើងមកជួបគ្នា ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅរសៀលថ្ងៃសុក្រនេះ ដើម្បីដណ្តើមយកមេដាយមាស នៃការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩។

សម្រាប់ការប្រកួត ទាំង៨ប្រភេទទម្ងន់ ដែលនឹងត្រូវនៅកីឡដ្ឋានស្តាតចាស់នោះ គឺមានការប្រកួត៤គូ ដែលត្រូវបានគេរំពឹងថា នឹងមានភាពស្វិតស្វាញខ្លាំង ព្រោះវាជាការវិលមកប៉ះគ្នារវាងជើងខ្លាំង និងជើងខ្លាំង ដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នា និងពិបាកក្នុងការវាយតម្លៃរកអ្នកឈ្នះ ខណៈ៤គូទៀត អាចនឹងបញ្ចប់ការប្រកួតឈ្នះចាញ់ ដោយការសន្លប់។

គូរប្រកួត ដែលមានការចាប់អារម្មណ៍ខ្លាំង គឺការជួបគ្នារវាងជើងខ្លាំង ឡៅ ចន្ទ្រា និងអ្នកប្រដាល់ជើងចាស់ ធ្លាប់មានឈ្មោះបោះសំឡេង មុត សំបូរ (មុត ខ្លឹមខ្មៅ)។ បើទោះបីជា ចន្ទ្រា មានភាគរយច្រើនក្នុងការឈ្នះ ដោយសារមានក្បាច់សម្លាប់ច្រើនជាង ប៉ុន្តែការវាយកែងរបស់ មុត សំបូរ ក៏អាចនឹងបង្កគ្រោះថ្នាក់ដល់រូបគេផងដែរ ខណៈការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ចន្ទ្រា បានបុកជង្គង់ឲ្យ កែវ សំរិទ្ធ សន្លប់នៅទឹកទី២ ឯ មុត សំបូរ បានវ៉ៃឲ្យ អៀប លីឆា ឲ្យអាជ្ញាកណ្តាលបញ្ឈប់ ក្នុងទឹកទី២ដូចគ្នា។

ចំណែកការវិលមកជួបគ្នារវាង សែម ណាង (ឡុង សំណាង) និង អេ វិរៈខាំឈិតភូថង ដែលគេស្គាល់ថា ជា ម៉ឺន មេឃា ជាកូនប្រុសរបស់អតីតជើងខ្លាំង អេ ភូថង នោះ វានឹងក្លាយជាការប្រកួតដ៏ស្វិតស្វាញបំផុត ព្រោះអ្នកទាំង២នេះ មានសមត្ថភាពល្អដូចគ្នា ហើយកាលវគ្គ១/២ផ្តាច់ព្រ័ត្រ សែម ណាង បានផ្តួល វ៉ើន វ៉ាន់ (ណាម ម៉ូរ៉ាក់) ទឹកទី១ ខណៈ ម៉ឺន មេឃា ទាត់ បេន លឿន ឲ្យខូចជើង នៅទឹកទី៣។

ជាមួយគ្នានេះ ការជួបគ្នារវាង ម៉ាង សាម៉េត (ម៉ន សាម៉េត) និង លៀប រដ្ឋា (លាភ រដ្ឋា) វាបានក្លាយជាការប្រកួតគ្នារវាងអ្នកវាយមកដកថយដូចគ្នា។ សាម៉េត មានបទពិសោធចាស់វស្សា តែបច្ចេកទេសវាយសម្រុក មិនទាន់អាចថា ឈ្នះ លាភ រដ្ឋា នោះទេ ខណៈវគ្គ១/២ផ្តាច់ព្រ័ត្រ សាម៉េត វ៉ៃឲ្យ អេ អាំម៉ារីនភូថង បោះបង់ការប្រកួត នៅក្រោយទឹកទី១បានបញ្ចប់ ហើយ លាភ រដ្ឋា បានផ្តួល ឆ្លាម កំសាន្ត នៅទឹកទី៤។

ចំពោះការប៉ះគ្នារវាង សូត្រ ខេវិន និង វេង សុភ័ក្រ ក៏ជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍ផងដែរ ព្រោះអ្នកទាំង២នេះ មានក្បាច់សម្លាប់ប្រហាក់ប្រហែលគ្នា ហើយនៅវគ្គ១/២ផ្តាច់ព្រ័ត្រ វេង សុភ័ក្រ បានយកឈ្នះជើងខ្លាំង លិញ ភារម្យ (អេលីត សាន់) ក្នុងទឹកទី៤ ខណៈ ខេវិន បានផ្តួល មាន រស្មី ត្រឹមទឹកទី១ប៉ុណ្ណោះ។

ជាមួយនឹងការប្រកួតនេះ អ្នកឈ្នះបានមេដាយមាស នឹងទទួលបានប្រាក់រង្វាន់ចំនួន១២០ម៉ឺនរៀល ឯអ្នកបានលេខ២ មេដាយសំរឹទ្ធ បាន៦០ម៉ឺនរៀល ខណៈអ្នកចាញ់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងទទួលបានលេខ៣ស្ទួន អមជាមួយប្រាក់រង្វាន់ចំនួន៣០ម៉ឺនរៀលស្មើគ្នា ហើយពិន្ទុបំពាក់មេដាយ និងផ្តល់ប្រាក់រង្វាន់ នឹងត្រូវធ្វើឡើង នៅក្រោយបញ្ចប់ការប្រកួត ថ្ងៃសុក្រនេះ៕

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/