http://www.ubet368.com/index.php?page=sports

ក្រុមបាល់ទាត់ជម្រើសជាតិប៉ូឡូញ និងរុស្ស៊ី សុទ្ធសឹងបានឈ្នះកៅអីរបស់ខ្លួនក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ កាលពីថ្ងៃអាទិត្យ ក្រោយពីបានយកឈ្នះលើក្រុមជម្រើសជាតិម៉ាសេដ្វានខាងជើង និងស៊ើប រៀងៗខ្លួន ស្របពេលអាល្លឺម៉ង់ និងហូឡង់ បានខិតកាន់តែកៀកក្នុងការឈានទៅប្រកួតក្នុងជុំផ្តាច់ព្រ័ត្រ។

ក្រុមជម្រើសជាតិរុស្ស៊ី បានយកឈ្នះ ៥-០ លើក្រុមជម្រើសជាតិស៊ើប ខណៈដែលក្រុមជម្រើសជាតិប៉ូឡូញ ក៏បានចូលរួមជាមួយនឹងរុស្ស៊ី បែលហ្ស៊ិក និងអ៊ីតាលី ក្នុងការឈ្នះកៅអីនៅសប្តាហ៍នេះផងដែរ ក្រោយពីបានផ្តួលក្រុមម៉ាសេដ្វានខាងជើង ២-០។ ក្រុមរុស្ស៊ីរបស់លោក Stanislav Cherchesov ដែលបានឈានទៅប្រកួតព្រឹត្តិការណ៍ World Cup វគ្គ៨ក្រុមចុងក្រោយ លើទឹកដីខ្លួនឯងកាលពីឆ្នាំមុន ត្រូវតែគេចឲ្យផុតពីការរងបរាជ័យនៅទីក្រុង Nicosia ដើម្បីដឹកដៃគ្នាជាមួយនឹងក្រុមបែលហ្ស៊ិក ទៅវគ្គបន្តពីពូល I។

ក្រុមជម្រើសជាតិរុស្ស៊ី នឹងព្យាយាមឡើងឈរពីលើក្រុមជម្រើសជាតិបែលហ្ស៊ិក ដែលបានផ្តួលក្រុមជម្រើសជាតិកាហ្សាក់ស្ថាន ២-០ កាលពីថ្ងៃអាទិត្យដដែលនោះ ដើម្បីឈរលើកំពូលតារាង នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុមមានចំណាត់ថ្នាក់លេខ១ក្នុងពិភពលោកមួយនេះ នាថ្ងៃទី១៦ ខែវិច្ឆិកា។ ជាមួយគ្នានេះ ក្រុមជម្រើសជាតិហូឡង់របស់លោក Ronald Koeman នៅតែឈរលេខ១ក្នុងពូល C ក្រោយពីបានផ្តួលក្រុមជម្រើសជាតិបេឡារុស ២-១ ដើម្បីឈរពីលើក្រុមអាល្លឺម៉ង់ ដែលបានផ្តួលក្រុមជម្រើសជាតិអេស្តូនី ក្នុងលទ្ធផល ៣-០៕

ប្រភពព័ត៌មាន៖ Channel News Asia

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/