http://www.ubet368.com/index.php?page=sports

លោក Senol Gunes គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិតួកគី បានជំរុញឲ្យអ្នកគាំទ្រដែលធ្វើដំណើរពីចម្ងាយរបស់លោកដើម្បីចូលរួមទស្សនាការប្រកួតជម្រុះព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ ជាមួយនឹងក្រុមជម្រើសជាតិបារាំង ក្នុងទីក្រុងប៉ារីស នៅរាត្រីនេះ រក្សាស្មារតី «ភាពជាបងប្អូន» បន្ទាប់ពីការប្រកាសការថ្កោលទោសជាអន្តរជាតិចំពោះការវាយប្រហាររបស់តួកគី ទៅលើប្រជាជនឃើត ក្នុងប្រទេសស៊ីរី។

ប្រជាពលរដ្ឋរាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នានៅតាមដងវិថីនានានៅរដ្ឋធានីរបស់បារាំង និងទីក្រុងអឺរ៉ុបផ្សេងទៀត កាលពីថ្ងៃសៅរ៍ ដើម្បីតវ៉ាការឈ្លានពានទាហានតួកគី ទៅលើកងកម្លាំងរបស់ឃើត ក្នុងប្រទេសស៊ីរី។ នៅពេលដែលត្រូវបានចោទសួរអំពីភាពតានតឹងផ្នែកទំនាក់ទំនងកាទូតជុំវិញការប្រកួតនេះ លោក Gunes បានអំពាវនាវឲ្យអ្នកគាំទ្ររបស់តួកគី សម្តែងការរីករាយចំពោះការប្រកួត ខណៈដែលក្រុមរបស់លោកព្យាយាមដណ្តើមយកកៅអីមួយក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០២០។

លោក Gunes ដែលក្រុមរបស់លោកកំពុងមានពិន្ទុស្មើជាមួយនឹងក្រុមជម្រើសជាតិបារាំង ដោយមាន១៨ពិន្ទុដូចគ្នា នៅលើកំពូលតារាងនៃពូល H នោះ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា៖ «ខ្ញុំកំពុងតែរំពឹងទុកពីបរិយាកាសដ៏ល្អមួយ»។ លោកបានប្រាប់បន្តថា៖ «ពេលខ្លះ មានការបង្ករជម្លោះជាច្រើនក្នុងចំណោមអ្នកគាំទ្រដែលទៅទស្សនា ប៉ុន្តែ ខ្ញុំចង់ប្រាប់ដល់អ្នកគាំទ្ររបស់តួកគីថា ប្រសិនបើពួកគេធ្វើដំណើរមកមើលការប្រកួត ពួកគេត្រូវតែរីករាយនឹងការទស្សនាការប្រកួតកីឡាបាល់ទាត់។

ខ្ញុំចង់ឲ្យពួកគេអបអរដល់ក្រុមទាំង២ ពោលគឺក្រុមបារាំង ផងដែរ»។ លោក Gunes បានបន្ថែមថា៖ «កីឡាបាល់ទាត់គឺជាកីឡាដ៏ល្អមួយសម្រាប់បុរស។ វាជាកីឡាមួយដែលគ្រប់គ្នា ត្រូវប្រមូលផ្តុំគ្នា។ ខ្ញុំសង្ឃឹមថា អ្នកគាំទ្រនឹងស្ថិតក្នុងស្មារតីភាពជាបងប្អូន»៕
ប្រភពព័ត៌មាន៖ worldsoccertalk

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/