http://www.ubet368.com/index.php?page=sports

វីរបុរសក្រុមជម្រើសជាតិព័រទុយហ្កាល់ Cristiano Ronaldo បានបង្ហើបប្រាប់អោយដឹងថាមិត្តរួមក្រុមជម្រើសជាតិ Joao Felix និងក្លាយ ជាអ្នកស្នងតំណែង Lionel Messi នៅក្លឹប Barcelona នាពេលអនាគត ស្របពេលអតីតខ្សែប្រយុទ្ធស្លាប Felix របស់ក្រុម Benfica​ បានផ្លាស់មកក្រុម Atletico Madrid នៅមុនរដូវកាលថ្មី La Liga (២០១៩-២០២០) ចាប់ផ្តើម ក្នុងតម្លៃផ្ទេរ ១២០លានផោន។

ប្រភពពីគេហទំព័រ Don Ballon បានចុះផ្សាយថាៈ Ronaldo ជឿជាក់បាសេឡូណា នឹងប្រកួតប្រជែងដើម្បីចុះហត្ថលេខានាំយក Felix នាពេលអនាគតស្របពេល Messi បានផ្តល់បទសម្ភាសន៍នាពេលថ្មីៗនេះថា ខ្លួននឹងបន្តលេងបាល់ទាត់រហូតដល់អាយុ ៣៥ រឺ ៣៦ ឆ្នាំ មានន័យថាគាត់នឹងពិចារណាចូលនិវត្តន៍បន្ទាប់ពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០២២។

ដូច្នេះដល់ពេលនោះ Felix នឹងឈានដល់វ័យ ២៣ឆ្នាំដែលអាចធ្វើអោយរូបគេជាបេក្ខភាព ជំនួសតំណែងរយៈពេលវែង សម្រាប់ម្ចាស់ពានរង្វាន់ Ballon ប្រាំសម័យកាល របស់តារាឆ្នើម Lionel Messi បាន។

Messi ចាប់ផ្តើមយុទ្ធនាការរដូវកាលថ្មីនេះមិនសូវបានល្អនោះទេ ដោយសារតែបញ្ហារបួសទោះយ៉ាងណាកំពូលខ្សែប្រយុទ្ធជំនាញប្រើជើងឆ្វេងរូបនេះ បានវិលត្រឡប់មកវិញក្នុង ជ័យជម្នះ ២-១ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ទល់នឹងក្រុម Inter Milan មុនពេលរកគ្រាប់បាល់ហ្វ្រីឃីកយ៉ាងអស្ចារ្យក្នុងលទ្ធផល ៤-០ របស់ក្រុម Barcelona ទល់នឹង Sevilla នៅ La Liga ។

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/