http://www.ubet368.com/index.php?page=sports

កូនសិស្សចាស់ថ្មីបានត្រលប់មកហ្វឹកហាត់នៅក្លិប «សិល្បៈ» បានប្រមាណជា ៧០% បើប្រៀបធៀបទៅនឹងចំនួនកូនសិស្សកាលនៅក្លិបចាស់។ នេះជាការបង្ហើបឲ្យដឹងរបស់កីឡាករគុនចម្រុះលេចធ្លោ ចាន់ រតនា និង ជាម្ចាស់ក្លិប «សិល្បៈ» ចាន់ រតនា។ ក្លិប «សិល្បៈ» ត្រូវបានផ្លាស់ប្ដូរទីតាំងពី ក្បែរ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង កាលចុងខែសីហា ទៅកាន់ទីតាំងថ្មីផ្ទះលេខ១០៩ ផ្លូវ ១៣ BT សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ទល់មុខនឹង Phnom Penh Sports Club ផ្លូវ២៧១)។

ចាន់ រតនា ដែលបង្កើតប្រវត្តិសាស្ត្រថ្មីឈ្នះ៣លើកជាប់គ្នានៅសង្វៀនកម្រិតពិភពលោក ONE CHAMPIONSHIP បានរៀបរាប់ទៀតថា ៖«ពេលខ្ញុំប្ដូរមកក្លិបថ្មីជាង១ខែ មកនេះមានកូនសិស្សថ្មីៗច្រើនដែរក្នុងចំណោម កូនសិស្សប្រមាណជា៧០%។ ពួកគេភាគច្រើនហ្វឹកហាត់ជាមួយខ្ញុំដើម្បីសុខភាព។ ហើយមាននារីបរទេសខ្លះហ្វឹកហាត់ជាមួយខ្ញុំចង់ឡើងប្រកួត»។

កន្លងទៅ ចាន់ រតនា បានរៀបរាប់ថាទីតាំងក្លិបថ្មីរបស់ខ្លួននៅក្បែរក្លិបហាត់កីឡានៅម្ដុំផ្លូវ២៧១ ហើយសង្ឃឹមថានឹងមានកូនសិស្សថ្មីៗបន្ថែមទៅហ្វឹកហាត់ព្រោះវាមិនឆ្ងាយប៉ុន្មានពីក្លិបចាស់ឡើយ។ ទីតាំងថ្មីនេះមានកន្លែងធំទូលាយល្មម និងអាចទទួលបានកូនសិស្សបន្ថែមទៀតតាមវេនព្រឹក ថ្ងៃ និង ល្ងាច។ ទីតាំងថ្មីខាងលើនេះមានទំហំទទឹងប្រហែល១៦ ម៉ែត្រ និងបណ្ដោយ ប្រហែល ៣០ ម៉ែត្របូកនឹងផ្ទះសម្រាប់រស់នៅប្រចាំថ្ងៃផង។ តម្លៃជួលត្រូវចំណាយក្នុង១ខែជាង៦០០ ដុល្លារអាមេរិកដែលទាបជាងកន្លែងចាស់ប្រមាណ ២០០ ដុល្លារ។

ក្លិប «សិល្បៈ» មិនត្រឹមទទួលបង្ហាត់កីឡាករអាជីពដែលមានបំណងឡើងប្រកួតនៅលើសង្វៀនទេ ប៉ុន្តែ មានការចុះឈ្មោះហ្វឹកហាត់ដើម្បីសុខភាពទៀតផង។ ពីមុនបរទេសមកហ្វឹកហាត់សឹងច្រើនជាងកូនសិស្សខ្មែរ ប៉ុន្តែឥឡូវមានកូនសិស្សខ្មែរ និង បរទេសស្មើគ្នាក្នុងចំណោមកូនសិស្សប្រហែល ៥០ នាក់។

ចាន់ រតនា អំពាវនាវថា៖«បើបងប្អូនចង់ហ្វឹកហាត់ដើម្បីសុខភាព សូមទាក់ទងមក ផេកហ្វេសប៊ុក Selapak បាន។ ក្នុងនោះអាចមានការបញ្ចុះតម្លៃពិសេសជូនបងប្អូនតាមជាក់ស្ដែង និងផ្ដល់ការហ្វឹកហាត់ត្រឹមត្រូវ»។

ទីតាំងក្លិបចាស់ ដែលស្ថិតនៅក្បែរ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងបានផុតកិច្ចសន្យាត្រឹមចុងខែ សីហា ក្រោយពីហ្វឹកហាត់ និង រស់នៅជុំគ្រួសារអស់រយៈពេល ៣ ឆ្នាំ។ ការផ្លាស់ប្ដូរទីតាំងខាងលើដោយមូលហេតុផុតកិច្ចសន្យាផង និង ដោយសារម្ចាស់យកទីតាំងលក់ឲ្យអ្នកថ្មីផង។

ចាន់ រតនា ដែលមានវ័យ ៣៣ ឆ្នាំជាកីឡាករគុនចម្រុះដ៏ជោគជ័យលើឆាកអន្តរជាតិរបស់កម្ពុជា ONE Championship ជាពិសេស ជ័យជម្នះ ៣ ប្រកួតចុងក្រោយនៅសង្វៀនអន្តរជាតិ ONE CHAMIONSHIP។ សរុបកំណត់ត្រាលើសង្វៀនគុនចម្រុះ ចាន់ រតនា ឈ្នះ ៧ ដង និង ចាញ់ ៣ ដងពេលប្រឡូកក្នុងពិភពគុនចម្រុះតាំងឆ្នាំ ២០១៥មក។ ៣លើកចុងក្រោយ ម្ចាស់ក្លិប «សិល្បៈ» វាយកីឡាករឥណ្ឌូណេស៊ី ពីររូប ABRO Fernandez និង Rudy Agustian មុនពេលឈ្នះពិន្ទុ Gustavo Balart នាពាក់កណ្ដាលខែ សីហា។

ONE: CENTURY ជាការប្រកួតគុនចម្រុះលំដាប់ពិភពលោកមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ក្នុងនោះមានការប្រកួតដណ្ដើមខ្សែក្រវាត់ ជាច្រើនដូចជាវគ្គផ្ដាច់ព្រ័ត្រ World Grand Prix Championship ក្នុង៣ប្រភេទទម្ងន់ផ្សេងគ្នា ហើយមានគូប្រកួតជើងឯកពិភពលោក ប៉ះជើងឯកពិភពលោក។

អត្ថបទ៖ ស៊ីធី

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/