http://www.ubet368.com/index.php?page=sports


លោក Jose Mourinho បានបង្ហើបប្រាប់ពីខ្សែប្រយុទ្ធដ៏ល្អបំផុតម្នាក់ដែលរូបលោកចាត់ទុកថាជាកីឡាករឆ្នើមបំផុតស្របពេលដែលមានសំណួរលើកឡើងសម្រាប់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ធ្វើការជ្រើសរើសរវាង Cristiano Ronaldo និង Lionel Messi ខណៈដែលអតីតអ្នកចាត់ការទូទៅក្រុម Chelsea និង Man.United បានប្រាប់ឈ្មោះនោះគឺអតីតខ្សែប្រយុទ្ធប្រេស៊ីល Ronaldo LuísNazário de Lima នៅក្នុងបទសម្ភាសន៏ជាមួយគេហទំព័រកីឡា LiveScore។

MILAN, ITALY – FEBRUARY 20: (L-R) Jose Mourinho, Ronaldo Luis Nazario de Lima, President FC Internazionale Erick Thohir and Honorary President FC Internazionale Massimo Moratti attend the Serie A match between FC Internazionale Milano and UC Sampdoria at Stadio Giuseppe Meazza on February 20, 2016 in Milan, Italy. (Photo by Claudio Villa – Inter/FC Internazionale via Getty Images)


គ្រូបង្វឹកដែលអត់ទាន់មានក្លឹបដឹកនាំបន្ទាប់ពីត្រូវក្រុមបិសាចក្រហមបញ្ចប់តួនាទីកាលពីខែធ្នូ ឆ្នាំ២០១៩ លោក Mourinho ក៏បានប្រាប់ប្រភពដដែលថា Cristiano Ronaldo និង Leo Messi ក៏ស្ថិតនៅលើវិថីដ៏ជោគជ័យផងដែរបន្ទាប់ពីពួកគេចំណាយពេលប្រឡូកក្នុងវិស័យនេះជាង ១៥ឆ្នាំមកហើយ។

Ronaldo លេងបានតែមួយរដូវកាលសម្រាប់ Barcelona ចន្លោះឆ្នាំ១៩៩៦/៩៧ និងចំណាយពេល ២ ឆ្នាំជាមួយ PSV និងរកបាន ៣៤ គ្រាប់មិនគួរឱ្យជឿក្នុងការប្រកួត ៣៧ ដង មុនពេល ត្រូវក្លឹប Barcelona លក់ទៅក្លឹបInter Milan ក្នុងតម្លៃ ឯកទគ្គកម្មពិភពលោក ១៩.៥ លានផោន។ កំលុងឆ្នាំ ១៩៩៧ និងមានវ័យទើបតែ ២១ ឆ្នាំកីឡាករអន្តរជាតិប្រេស៊ីលបានឈ្នះពានរង្វាន់កីឡាករឆ្នើម ប្រចាំ ឆ្នាំរបស់ FIFA ចំនួន ២ ដងនិងបានជួយប្រេស៊ីលលើកពាន World Cup ២០០២ដ៏អស្ចារ្យ ។ បច្ចុប្បន្ន Ronaldo ក៏ជាម្ចាស់ភាគហ៊ុនធំដែលកំពុងគ្រប់គ្រងក្រុម Valladolid។

ប្រភព៖ sportbible

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/