http://www.ubet368.com/index.php?page=sports

កំពូលខ្សែប្រយុទ្ធតម្លៃខ្លួនកំណត់ត្រាថ្លៃបំផុតលើពភពលោក Neymar Jr បានក្លាយជាប្រធានបទដ៏ក្តៅគគុកអំពីលទ្ធភាពនៃការវិលត្រលប់ទៅកាន់អតីតក្លឹប Barcelona វិញមុនរដូវកាលថ្មីចាប់ផ្តើម ប៉ុន្តែទីបំផុតរូបគេនៅតែបន្តស្នាក់នៅ Paris Saint-Germain ដដែល។

ខណៈដែលមានពាក្យចចាមអារ៉ាមនៅតែលើកឡើងអំពីលទ្ធភាពនៃការផ្ទេររបស់ Neymar ជាថ្មីម្តងទៀតទៅកាន់ក្របខណ្ឌ La Liga នាខែមករា ឆ្នាំ២០២០ ខាងមុខនេះ មិត្តរួមជាតិគឺអ្នកចាំទី Alisson របស់ក្រុមហង្សក្រហម Liverpool បានចេញមកនិយាយគាំទ្រហើយបានប្រាប់គេហទំព័រ Mundo Deportivo ថា: ខ្ញុំគិតថា Neymar និងល្អបំផុតទោះ លេងអោយក្រុមមួយណាក៏ដោយ។

គាត់គឺជាកីឡាករមានទម្រង់លេងកម្រិតខ្ពស់ហើយ និងក្លាយជាមូលដ្ឋានគ្រឹះនៅក្នុងក្រុមណាមួយដែលរូបគេមានវត្តមាន។ ប្រសិនគាត់វិលត្រឡប់មកក្លឹបអ្នកមានបុណ្យ Barcelona រឺមិនមកខ្ញុំសូមឲ្យគាត់មានសំណាងល្អ​ និងប្រកបដោយថាមពល។

Barcelona ម្ចាស់ជើងឯក La Liga នៅតែបន្តឈរនៅជួរមុខដើម្បីចុះហត្ថលេខានាំយកអតីតកីឡាករបស់ខ្លួនរូបនេះមកកាន់ទឹកដី Camp Nou ទោះបីជាមានការចាប់អារម្មណ៍ពីក្លឹបគូប្រជែងដូចជា Juventus និង Real Madrid ក៏ដោយ។

សម្រាប់ Neymar ផ្ទាល់បានបញ្ជាក់ថាខ្លួនមានបំណងចង់ផ្លាស់ទៅកាន់ទឹកដី Catalonia វិញ ស្របពេលអតីតដៃគូប្រយុទ្ធដែលត្រូវបានស្គាល់ថា MSN គឺ​ Lionel Messi និង Luis Suarez ជំរុញអោយក្លឹបនិងពេញចិត្តរង់ចាំការវិលត្រលប់របស់រូបគេជានិច្ច។

ប្រភព៖ foxsportsasia

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/