ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ត្រូវបានគេមើលឃើញថា នឹងត្រូវធ្វើការងារកាត់តែខ្ពស់ ខណៈពួកគេត្រូវស្វាគមន៍ក្រុមខ្លាំងរបស់ថៃ នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃសុក្រនេះ ចំណែកក្រុមកោះម៉ារីណាខាងជើង អាចនឹងបន្តរងគ្រោះក្រោមស្នាដៃរបស់ក្រុមU19ម៉ាឡេស៊ី។

នៅក្នុងការប្រកួតលើកទី៣ វគ្គជម្រុះប្រចាំពូលG នៃពានរង្វាន់ជើងឯកយុវជន អាស៊ីអាយុក្រោម១៩ឆ្នាំ (AFC U19 Championship qualification 2020) ល្ងាចថ្ងៃសុក្រនេះ ក្រុមកម្ពុជា ត្រូវការឈ្នះក្រុមU19ថៃ ខ្លាំងបំផុត ដើម្បីប្រជែងរកឱកាសឡើងទៅវគ្គបន្ត ប៉ុន្តែក្តីរំពឹងនេះ ត្រូវបានគេមើលឃើញថា អាចនឹងមិនកើតឡើង បើសិនជាពួកគេ លេងដោយខ្វះការប្រុងប្រយ័ត្ននោះ។

បើទោះបីជាក្រុមតំណាងឲ្យកម្ពុជាមួយនេះ ធ្លាប់បានយកឈ្នះក្រុមថៃ ៥-៤ ដ៏រំភើប នៅក្នុងការប្រកួតពានរង្វាន់ AFF U18 Championship 2019 នៅប្រទេសវៀតណាម កាលពីខែកញ្ញា កន្លងមកនេះ ប៉ុន្តែការយកឈ្នះក្រុមប្រ៊ុយណេ ៩-០ និងបន្តលត់ក្រុមកោះម៉ារីណាខាងជើង ២១-០ ក្នុងការប្រកួតពាន AFC U19 នេះ បានបង្ហាញឲ្យឃើញថា ក្រុមថៃ ពិតជាមានសមត្ថភាពលើក្រុមកម្ពុជា ខណៈកម្ពុជា បានយក