អ្នក​ប្រដាល់​ល្អ​ជង្គង់​របស់​កម្ពុជា​ ឡុង​ សុភី​ នឹង​ត្រូវ​តតាំង​ជា​មួយ​អ្នក​លេង​ជង្គង់​ថៃ​ ឈោក ឆៃ​ លើ​សង្វៀន​អាស៊ីអាគ្នេយ៍​ ដើម្បី​ដណ្ដើម​យក​៣ពិន្ទុ​នៃ​កម្មវិធី​ខ្សែក្រវាត់​ទម្ងន់​៦៧​គីឡូក្រាម។​

ជើងខ្លាំងឡុង​ សុភី​ ដែលមានវ័យចាស់បន្តុចនឹងមានអ្នក​គាំទ្ច្រើនរ​បាន​ដឹង​ហើយ​ពី​សមត្ថភាព​របស់គាត់ហើយក៏ជាអ្នកប្រើជង្គង់ខ្លាំងក្នុងវិស័យប្រដាល់មួយនេះ ហើយ​បានប្រឡូក​ក្នុង​វិស័យ​ប្រដាល់​នេះ​យូរ​ក៏​ដោយ​ប៉ុន្តែ​ស្នៀត​មួយ​នេះ​នៅ​តែ​ល្អ​ នៅ​តែ​គ្រោះថ្នាក់​ដដែល។

ចំណែក​អ្នក​លេង​គុន​ថៃ​ ឈោក ឆៃ​ វិញ​ក៏​មិន​ធម្មតា​ដែរ​ អ្នក​គាំទ្រ​ក៏​បាន​ស្គាល់​ហើយ​ពី​ក្បាច់​ជង្គង់​របស់​គេ​ ព្រោះ​ធ្លាប់​ប្រកួត​ច្រើន​ដង​ណាស់​នៅ​កម្ពុជា​ ហើយ​មាន​កីឡាករ​ជំនាន់​ក្រោយ​របស់កម្ពុជាជា​ច្រើន​ ដែល​ចាញ់​ដោយ​សារ​ជង្គង់​របស់​កីឡាករ​ថៃ​ម្នាក់​នេះ។​

ការ​ប្រកួត​រវាង​ ឡុង​ សុភី​ និង​ ឈោក​ ឆៃ​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី១០​ ខែ​វិច្ឆិកា​ ២០១៩​ ឯ​សង្វៀន​អាស៊ីអាគ្នេយ៍​ចាប់​ពី​ម៉ោង​៦ល្ងាច​តទៅ។​ គូ​ខ្សែក្រវាត់​ម្នាក់​ទៀត​នោះ​គឺ​ វង្ស​ វិឆ័យ​ ប៉ះ​ Chhieng Chhai៕​